Khmer

វេទិកាស្តីពីនិរន្តរភាពនៃស្រូវ (SRP) គឺជាកិច្ចសហការពហុភាគី​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃធនធាន​ទាំង​នៅលើកសិដ្ឋាន ​និងទូទាំងខ្សែ​សង្វាក់ផលិតកម្មស្រូវ។ វេទិកា SRP ត្រូវបានធ្វើឡើងក្រោមសហប្រធាន ដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ និងវិទ្យាស្ថាន​ស្រាវជ្រាវ​​ស្រូវអន្តរជាតិ នៅខែធ្នូ ឆ្នាំ 2011 និងធ្វើការសហការជាមួយដៃគូក្នុងវិស័យសាធារណៈ ​និងឯកជន​ក៏ដូចជា​សហគមន៍អង្គការ​ក្រៅរដ្ឋាភិបាលផងដែរ។

ជារៀងរាល់ឆ្នាំ វេទិកា SRP បានប្រមូលផ្តុំសមាជិក ​និងដៃគូសន្ទនារបស់ខ្លួន​ដើម្បីពិភាក្សាអំពីវិធីសាស្រ្តសហការ និង​ដំណោះស្រាយ​ប្រកបដោយភាព​ច្នៃ​ប្រឌិត​ដើម្បីដោះស្រាយបញ្ហាប្រឈមចម្បងនៃនិរន្តភាពដែលវិស័យស្រូវកំពុងជួបប្រទះ។ ឆ្នាំនេះ​ សន្និសីទ ​និង​ពិព័រណ៍អន្តរជាតិលើកទីមួយស្តីពីនិរន្តរភាព​នៃស្រូវនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 6 ខែតុលាឆ្នាំ 2017 នៅមជ្ឈមណ្ឌល​សន្និសីទអង្គការសហប្រជាជាតិ (UNCC) នៅទីក្រុងបាងកក។

វេទិកា SRP សូមស្វាគមន៍លោកអ្នកជាសមាជិក​ និងលោកអ្នកមិនមែនជាសមាជិក​មកពីវិស័យសាធារណៈ ​និងឯកជន​ក៏ដូចជា​តួអង្គពាក់ព័ន្ធខ្សែសង្វាក់តម្លៃ ស្ថាប័នស្រាវជ្រាវ អង្គការអន្តរជាតិ អ្នកផលិត និងក្រុមអង្គការសង្គមស៊ីវិល សូមអញ្ជើញចូលរួម​ព្រឹត្តិការណ៍នេះ។ ដំណើរចុះទៅពិនិត្យទីតាំងផ្ទាល់ និងកម្មវិធី​ទំនាក់ទំនងសង្គមផ្សេងៗ​នឹង​ផ្តល់ជូន​អ្នកចូលរួមនូវឱកាស​បន្ថែមទៀត​ក្នុងការភ្ជាប់បណ្តាញទំនាក់ទំនង និងរៀនសូត្រពីគ្នាទៅវិញទៅមក។

ប្រធានបទនៃសន្និសីទ៖

 • ប្រធានបទទី 1៖ កត្តាជំរុញនាំឲ្យមានការផ្លាស់ប្តូរវិស័យស្រូវអង្ករអន្តរជាតិ
 • ប្រធានបទទី 2៖  ទីផ្សារស្រូវអង្ករអន្តរជាតិ និងសន្ដិសុខស្បៀងអាហារពិភពលោក
 • ប្រធានបទទី 3៖ ការប្រមូលផ្តុំ និងការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា៖ ឧបករណ៍សម្រាប់វិស័យកសិកម្មដែលធន់នឹងអាកាសធាតុ
 • ប្រធានបទទី 4៖ ការធានារ៉ាប់រង និងហិរញ្ញវត្ថុសម្រាប់កសិករខ្នាតតូច
 • ប្រធានបទទី 5៖ ការការពារដំណាំ ការគ្រប់គ្រងសារធាតុចិញ្ចឹម និងទឹក
 • ប្រធានបទទី 6៖ ការលើកទឹកចិត្តសម្រាប់និរន្តរភាព

អ្នកណាគួរតែចូលរួម

 • ក្រុមហ៊ុនកសិឧស្សាហកម្ម
 • ម្ចាស់រោងម៉ាស៊ីនកិនស្រូវ
 •  វិទ្យាសាស្ត្រខាងដំណាំ
 • អ្នកផ្តល់សេវាបច្ចេកវិទ្យា
 • អ្នកផ្តល់ធនធានកសិដ្ឋាន
 • ការគ្រប់គ្រងទឹក និងធារាសាស្ត្
 •  ហិរញ្ញវត្ថុឥណទាននិងការធានារ៉ាប់រង
 • អង្គការក្រៅរដ្ឋាភិបាលនិងទីភ្នាក់ងារផ្តល់ជំនួយ

រៀបចំដោយ
សហប្រធានវេទិកា SRP
គ្រប់គ្រងដោយ
អ្នកឧបត្ថម្ភថ្នាក់ប្រាក់
អ្នកតាំងពិព័រណ៍
សមាគមគាំទ្រ
ដៃគូបណ្តាញសារព័ត៌មានគាំទ្រ

ស្នើការឧបត្ថម្ភ និងការតាំងពិព័រណ៍
តើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការតាំងបង្ហាញផលិតផលរបស់ខ្លួនទេ? ចង់បង្កើនកេរ្តិ៍ឈ្មោះរបស់អ្នកតាមរយៈបទបង្ហាញទេ? ជម្រើសមានកំណត់ ហើយនឹងត្រូវបានអនុម័តដោយផ្អែកលើលក្ខណៈនៃផលិតផល / សេវាកម្ម​និងភាពពាក់ព័ន្ធ​ជាមួយនឹងប្រធានបទ​នៃសន្និសីទ។ សូមទាក់ទងលោក Jonathan Kiang តាមអ៊ីម៉ែល៖ jonathan.kiang@ibcasia.com.sg ដើម្បីពិភាក្សាអំពីជម្រើស។

សូមចុចទីនេះសម្រាប់តម្លៃ
ចុះឈ្មោះ​ឥឡូវនេះ។ សូមផ្ញើអ៊ីម៉ែល៖ register@ibcasia.com  លេខទូរស័ព្ទសម្រាប់ចុះឈ្មោះ៖ +65 6508 2401 គេហទំព័រ៖ http://www.sustainablericeconference.org/